សម្រប់ពេលដែលពិភពលោកបានយល់ថា Samsung នឹងមិនចូលបក្សឆកដូចគេ ពេលនេះអ្វីៗចេញមកផ្ទុយស្រឡះ បន្ទាប់ពីទូរស័ព្ទ Galaxy M ស៊េរី បានបង្ហាញខ្លួនកាលពីពេលថ្មីៗនេះ។
ចំពោះ Galaxy M Series គឺបានប្រើប្រាស់ម៉ូតអេក្រង់ Infinity-V ដែលវាដូចគ្នាជាមួយម៉ូតឆកតំណក់ទឹក របស់ក្រុមហ៊ុនស្មាតហ្វូន Android ផ្សេងៗទៀតដែរ។ ឯកាមេរ៉ាខាងក្រោយ នឹងមានមួយគ្រាប់ជាលេន ultra-wide angle (ថតផ្ទៃទូលាយ), ទំហំថ្មមានថាមពលធំ និងអាចសាកបានលឿន បានថែមទៀត។ លើសពីនេះ យើងក៏ឃើញមានរន្ធដោតកាស 3.5mm ភ្ជាប់មកជាមួយ នៅជិតរន្ធសាក USB-C មិនមានការលុបបំបាត់ឡើយ។
សម្រាប់ Galaxy M10 អាចនឹងមានអេក្រង់ទំហំ 6 អ៊ីញ, ប្រើឈីប Exynos 7870, រ៉េម 3GB និងថាមពលថ្ម 3400mAh (អាចមានតម្លៃខ្ទង់ 140 ដុល្លារ) ចំណែក Galaxy M20 វិញ មានអេក្រង់ទំហំ 6.13 អ៊ីញ, ប្រើឈីប Exynos 7885 និងមានកាមេរ៉ាភ្លោះខាងក្រោយ (អាចមានតម្លៃខ្ទង់ 210 ដុល្លារ) ។
ឯ Galaxy M30 អាចនឹងមានអេក្រង់ទំហំ 6.3 អ៊ីញ មានកាមេរ៉ាភ្លោះខាងក្រោយដូចគ្នា និងមានថ្មធំខ្លាំងដល់ 5000mAh។ ចំពោះស្មាតហ្វូនទាំងនេះ ត្រូវបានគេឲ្យដឹងថា ត្រូវបានក្រុមហ៊ុនបង្កើតឡើងសម្រាប់ទីផ្សារប្រទេសឥណ្ឌាដែលនឹងបង្ហាញខ្លួននៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៩ ខាងមុខនេះ ហើយសម្រាប់ប្រទេសដទៃនៅមិនទាន់ច្បាស់នៅឡើងទេ៕



No comments:
Post a Comment