WELLCOMW TO worldsawesomepeople

Monday, July 10, 2017

ROM Android Lollipop របស់ Galaxy Note 3 (N9005)

Note 3 Lollipop
Android Lollipop គឺ​ជា​អ្វី​ដែល​អ្នក​ប្រើ Android កំពុង​រង់ចាំហើយ​វា​​បន្ត​ដំណើរ​នៅលើ​ទូរស័ព្ទ​ផ្សេងៗ​ម្តង​មួយៗ​ ទៅតាម​អ្វី​ដែល​ក្រុមហ៊ុន​ផលិត​កំពុង​ផ្តល់​ជូន​អ្នក​ប្រើប្រាស់​របស់​ខ្លួន។
សម្រាប់​អ្នក​ Galaxy Note 3 អាច​នឹង​មាន​ជាផ្លូវការ​ឆាប់ៗ​នេះ​ហើយ តែ​បើសិន​ជា​រង់ចាំ​មិន​បាន​នោះ​ទេ លោក​អ្នក​អាច​ទាញយក ROM ដែល​លេចធ្លាយ​មិនផ្លូវការ​មក​ប្រើសាកមើលសិនក៏បាន។
ដើម្បី​តម្លើង Android 5.0 នោះ​ត្រូវ​ទាញយក file ដូច​ខាងក្រោម​៖
PC Odin [3.09]
Lollipop Leak
backup file PIT សម្រាប់​សង្គ្រោះ​ទូរស័ព្ទ​ពេលមាន​បញ្ហា
ហើយ​ចុងក្រោយគឺ​ត្រូវ​មាន Samsung Galaxy Note 3 (ព្រោះវា​សម្រាប់តែ SM-N9005ប៉ុណ្ណោះ)
វិធី​តម្លើង៖
សម្រាប់ 32GB

Backup រាល់ទិន្ន័យ​ទាំង​អស់សិន​ព្រោះ​វា​នឹង​លុប​រាល់ទិន្ន័យ​ទាំង​អស់​ដោយ​ស្វ័យ​ប្រវត្តិ។ បន្ទាប់​មក​ត្រូវ​បើក file ក្នុង Odin ដូច​រូប​ខាងក្រោម​៖
N9005 32GB
សម្រាប់ 16GB

បើក file តាម Odin ដូច​រូប​ខាងក្រោម​(កុំដាក់ PIT)។

N9005 16GB

ចុច Start ហើយ​រង់ចាំ​ដល់ពេល​វាបញ្ចប់។ នៅ​ពេល​ដែល​ចប់​ហើយ លោក​អ្នក​ត្រូវ​តែ​ចូល​ទៅ wipe data ក្នុង Recovery ដោយ​ខ្លួនឯង។
បន្ទាប់​ពី flash firmware ហើយ​ យើង​ត្រូវ​ប្រើ​ពេល​រង់ចាំ​ប្រហែល​ជា​១០នាទី​ទើប​អាច​ប្រើបាន។ បើសិន​ជាវាគាំង​យូរ​នោះ​ សូម​ចាំ​សិនចុះ។




No comments:

Post a Comment